ស្រូវគឺជាដំណាំដ៏សំខាន់សម្រាប់កសិករកម្ពុជាប្រើប្រាស់ជាស្បៀងអាហារប្រចាំថ្ងៃ និងដំណាំសម្រាប់បង្កើនសេដ្ឋកិច្ចផង។ ផ្ទៃដីដំណាំស្រូវគ្របដណ្ដប់ប្រមាណ៧៥% នៃផ្ទៃដីកសិកម្ម ហើយផលិតកម្មដំណាំស្រូវបានចូលរួមចំណែកប្រមាណ១៥% ក្នុងតម្លៃបន្ថែមសរុបនៃផលិតផលកសិកម្ម។ នៅក្នុងឆ្នាំ២០២៣ ផ្ទៃដីដំណាំស្រូវសរុបមានចំនួន៣,៥៥លានហិកតា ក្នុងនោះស្រូវវស្សាមាន២,៨៧ លានហិកតា និងស្រូវរដូវប្រាំងមាន០,៦៨លានហិកតា កើនឡើងចំនួន ១៤៦ ១៨៩ហិកតាស្មើនឹង ៤,៣០% ធៀបនឹងឆ្នាំ២០២២។ បរិមាណផលស្រូវសរុបទទួលបានមានចំនួន ១២,៤៩លានតោន (ស្រូវប្រាំងចំនួន៣,១៤លានតោន និងស្រូវវស្សាចំនួន៩,៣៥លានតោន) កើនឡើងចំនួន៨៦៨ ៨២៦តោន ស្មើនឹង៧,៤៧% ធៀបឆ្នាំ២០២២។
Read More