សិក្ខាសាលាតម្រង់ទិសខេត្តសៀមរាប

សិក្ខាសាលាតម្រង់ទិសខេត្តសៀមរាប

អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC) នៃក្រសួងបរិស្ថាន (MoE) ក្នុងកិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានរៀបចំសិក្ខាសាលាតម្រង់ទិសស្តីពីគម្រោងការលើកកម្ពស់ជីវភាពធន់នឹងអាកាសធាតុនៃសហគមន៍ផលិតស្រូវនៅតំបន់បឹងទន្លេសាប (PCRL) ក្រោមជំនួយមូលនិធិបរិស្ថានពិភពលោក (GEF) នៅក្នុងខេត្តសៀមរាបនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដោយទទួលបានការចូលរួមពីភាគីពាក់ព័ន្ធសរុបចំនួន ៨៩ នាក់ (ស្រ្តី ១៧ នាក់) មកពីថ្នាក់ជាតិ និងខេត្តគោលដៅរួមមាន ខេត្តសៀមរាប និងកំពង់ធំ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បី (១) បង្ហាញអំពីគម្រោង PCRL ទៅដល់អ្នកពាក់ព័ន្ធសំខាន់ៗនៅក្នុងខេត្តគោលដៅនីមួយៗ ដើម្បីយល់ដឹងរួមអំពីទិដ្ឋភាពទូទៅនៃគម្រោង, (២) ពិភាក្សាអំពីសកម្មភាពដែលបានស្នើឡើងក្នុងសេចក្តីព្រាងផែនការសកម្មភាព និងថវិកា (AWPB) សម្រាប់ឆ្នាំ២០២៤ ជាមួយភាគីពាក់ព័ន្ធ និងផ្តល់សុពលភាពលើអាទិភាពទីតាំងសហគមន៍កសិកម្ម (Acs) និងសហគមន៍តំបន់ការពារធម្មជាតិ (CPAs) ផែនការការងារ និងតំបន់គោលដៅសម្រាប់អនុវត្ត, (៣) បង្កើតកិច្ចសហការគ្នាធ្វើការក្នុងចំណោម GDA, GDLC, ក្រុមទីប្រឹក្សា, អ្នកសម្របសម្រួលថ្នាក់ខេត្ត, ភាគីពាក់ព័ន្ធ, ដៃគូអនុវត្ត, ACs, CPAs នៅថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន។

ការរៀបចំរចនាគម្រោង PCRL និងសេចក្តីព្រាងនៃផែនការ AWBP សម្រាប់ឆ្នាំ២០២៤ ត្រូវបានដាក់បង្ហាញដល់ភាគីពាក់ព័ន្ធទាំងអស់មកពីថ្នាក់ខេត្ត និងថ្នាក់ឃុំ ដើម្បីស្វែងរកមតិយោបល់ និងមតិកែលម្អរបស់ពួកគេ និងឈានដល់ការឯកភាពគ្នាលើយុទ្ធសាស្ត្រអនុវត្ត និងការកំណត់វិសាលភាពនៃសកម្មភាព ក៏ដូចជាការកំណត់តំបន់គោលដៅ ACs និង CPAs ដើម្បីសម្រេចបានលទ្ធផលគម្រោងដែលបានគ្រោងទុក។